ជាង​ថតរូប​យន្ត​​បង្ហាញ​ខ្លួន​លើកដំបូង​នៅប្រទេស សិង្ហ​បុរី

ជាង​ថតរូប​យន្ត​​បង្ហាញ​ខ្លួន​លើកដំបូង​នៅប្រទេស សិង្ហ​បុរី
វា​គួរឱ្យខ្លាច​ដែល​ពួកវា​ចាប់ផ្តើម​ជំនួស​មនុស្ស​យ៉ាង​លឿន រាប់​ចាប់ពី​ការងារ​ប៉ូលិស ការងារ​បោសសម្អាត ការងារ​បម្រើភ្ញៀវ រហូតដល់​ការងារ​ឆុង​កាហ្វេ​រាល់ថ្ងៃ​សម្រាប់​អ្នក​ទៀតផង​។
ជាងថតរូបយន្តមានកម្ពស់ ១,៨៣ ម៉ែត្រ ជាជាងថតរូបយន្តដំបូងគេរបស់ពិភពលោក
ជាងថតរូបយន្ត​មានកម្ពស់ ១,៨៣ ម៉ែត្រ ​ជាជាង​ថតរូប​យន្ត​ដំបូង​គេ​របស់​ពិភពលោក

​មនុស្ស​យន្ត Selfiebot ដែល​បាន​គេ​ចាត់​ថា​ជាជាង​ថតរូប​យន្ត​ដំបូង​គេ​របស់​ពិភពលោក បាន​មកដល់​ សិង្ហ​បុរី​សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​ដ៏​ស្រស់ស្អាត​នេះ​។

ជាងថតរូបយន្តមានកម្ពស់ ១,៨៣ ម៉ែត្រ ជាជាងថតរូបយន្តដំបូងគេរបស់ពិភពលោក
ជាងថតរូបយន្ត​មានកម្ពស់ ១,៨៣ ម៉ែត្រ ​ជាជាង​ថតរូប​យន្ត​ដំបូង​គេ​របស់​ពិភពលោក

​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Galaxy Tech Studio ឥឡូវ​មនុស្ស​យន្ត​នេះ​អាច​រក​ជួល​បាន​នៅ ​សិង្ហ​បុរី​។​​
មនុស្ស​យន្ត​នេះ​មិនចេះ​បញ្ជា​ឱ្យ​អ្នក​ឈរ​កាច់រាង​ដើម្បី​ថត​ឱ្យបាន​ប្លង់​ស្អាត​នោះទេ វា​គ្រាន់តែ​ជា​ម៉ាស៊ីន​បំពាក់​កាមេរ៉ា​ឌីជីថល​ធម្មតា​បញ្ជា​តាម iPad ប៉ុណ្ណោះ ហើយ​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​ឈរ​ញញឹម​ឱ្យ​វា​ចុច​ថត​តាម​ការគួរ​៕ 

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី

អ្នកប្រហែលជាចាប់អារម្មណ៍