ប្រទេស ថៃ ទំនងជោគជ័យក្នុងការព្យាបាលវីរុសកូរ៉ូណា ដោយលាយបញ្ចូលគ្នារវាងថ្នាំប្រឆាំងមេរោគសម្រាប់ព្យាបាលគ្រុនផ្តាសាយនិង HIV

ប្រទេស ថៃ ទំនងជោគជ័យក្នុងការព្យាបាលវីរុសកូរ៉ូណា ដោយលាយបញ្ចូលគ្នារវាងថ្នាំប្រឆាំងមេរោគសម្រាប់ព្យាបាលគ្រុនផ្តាសាយនិង HIV
វេជ្ជបណ្ឌិត ក្រែងសាក់ អាតទីផនវ៉ានិច បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងថា អ្នកជំងឺអាយុ ៧១ ឆ្នាំបានធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូរ៉ូណាចំនួន ៤៨ ម៉ោង បន្ទាប់ពីគ្រូពេទ្យ ថៃ បានផ្តល់ថ្នាំដែលលាយបញ្ចូលគ្នានេះ។

លោក ក្រែងសាក់ បាននិយាយថា “លទ្ធផលមន្ទីរពិសោធន៍វិជ្ជមាននៅលើវីរុសកូរ៉ូណាបានវិវត្តទៅជាអវិជ្ជមានក្នុងរយៈពេល ៤៨ ម៉ោង។ ពីការហត់នឿយពីមុន ឥឡូវលោកស្រីអាចអង្គុយលើគ្រែបាននៅ ១២ ម៉ោងក្រោយ”។

លោកវេជ្ជបណ្ឌិត ក្រែងសាក់ បាននិយាយថា ក្រុមវេជ្ជបណ្ឌិតបានបញ្ចូលគ្នារវាងថ្នាំប្រឆាំងនឹងគ្រុនផ្តាសាយ Oseltamivir ជាមួយថ្នាំ Lopinavir និង Ritonavir ដែលជាថ្នាំប្រឆាំងនឹងមេរោគប្រើដើម្បីព្យាបាល HIV។

ព័ត៌មាននេះកើតឡើងនៅពេលវីរុសថ្មីបានឆក់យកជីវិតមនុស្សលើកដំបូងនៅក្រៅប្រទេស ចិន គឺបុរសជនជាតិ ចិន អាយុ ៤៤ ឆ្នាំម្នាក់ដែលបានស្លាប់នៅក្នុងប្រទេស ហ្វីលីពីន ខណៈដែលចំនួនអ្នកស្លាប់នៅក្នុងប្រទេស ចិន បានកើនឡើងដល់ ៣០០ នាក់។
រហូតមកដល់ពេលនេះប្រទេស ថៃ បានរកឃើញករណីឆ្លងវីរុសកូរ៉ូណាចំនួន ១៩ ករណី ដែលគេជឿថាមានដើមកំណើតនៅទីក្រុង វូហាន ភាគកណ្តាលប្រទេស ចិន៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជា៖ ទេវី

អ្នកប្រហែលជាចាប់អារម្មណ៍