សិង្ហបូរី នឹងសាកល្បងរថយន្តក្រុងបើកដោយស្វ័យប្រវត្តិ អាចកក់បានតាមរយៈ App

សិង្ហបូរី នឹងសាកល្បងរថយន្តក្រុងបើកដោយស្វ័យប្រវត្តិ អាចកក់បានតាមរយៈ App
​ជា​ប្រទេស​មាន​សណ្តាប់ធ្នាប់​ល្អ​និង​មាន​បច្ចេកវិជ្ជា​ខ្ពស់ សិង្ហ​បូរី ​បាន​ក្លាយជា​កន្លែង​សាកល្បង​សម្រាប់​យានយន្ត​បើកបរ​ដោយ​ខ្លួនឯង ដោយបាន​អភិវឌ្ឍ​បច្ចេកវិជ្ជា​ក្នុងស្រុកនិងអញ្ជើញ​ក្រុមហ៊ុន​បរទេស​នានា​មក​សាកល្បង​បច្ចេកវិជ្ជា​របស់​ពួកគេ​។​
រថយន្តក្រុងបើកស្វ័យប្រវត្តិអាចកក់បានតាមរយៈ App នឹងសាកល្បងនៅសិង្ហបូរីឆាប់ៗ នេះ
រថយន្តក្រុង​បើក​ស្វ័យប្រវត្តិ​អាច​កក់​បាន​តាមរយៈ App នឹង​សាកល្បង​នៅ​សិង្ហ​បូរី​ឆាប់ៗ​ នេះ
​ក្រុមហ៊ុន ST Engineering ​នៅ​ពីក្រោយ​ការផលិត​រថយន្តក្រុង​ខ្នាតតូច​នេះ បាន​អោយដឹងថា ឡានក្រុង​ខ្នាតតូច​គ្មាន​អ្នកបើកបរ​ចំនួន ៤ គ្រឿង​នឹងធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ប្រវែង ៥,៧ គីឡូម៉ែត្រ នៅលើ​កោះ​រមណីយដ្ឋាន​សិន​តូ​សា ចាប់ពី​ថ្ងៃទី ២៦ ខែ សីហា​ ដល់​ថ្ងៃទី ១៥ ខែ វិច្ឆិកា​ សម្រាប់​ការសាក ល្បង​ជា​សាធារណៈ​។​

​ភ្ញៀវ​អាច​ប្រើ​កម្មវិធី​មួយ​នៅលើ​ទូរស័ព្ទ​របស់​ពួកគេ​ដើម្បី​កក់​រថយន្តក្រុង​នេះ ​នឹង​ដឹក​ពួកគេ​ទៅកាន់​ទិសដៅ​បានជ្រើសរើសដូចជា៖ ក្លឹប​វាយ​កូន​ហ្គោល ឆ្នេរ​ខ្សាច់និង​បន្ទាយ​ទាហាន​ប្រវត្តិសាស្ត្រ​។​

​អ្នក​មិនមាន​ទូរស័ព្ទដៃ អាច​កក់​រថយន្តក្រុង​ពី​បញ្ជរ​នៅតាម​ដងផ្លូវ ជាមួយ​សេវាកម្ម​ឥតគិតថ្លៃ​ដំណើរការ​រាល់ថ្ងៃ​ធ្វើការរយៈពេល​ ៤ ​ម៉ោង​។ រថយន្តក្រុង​នេះ​នឹងមាន​អ្នកបើកបរ​ម្នាក់​ដើម្បី​គ្រប់គ្រង​បញ្ជា​វាប្រសិនបើ​ចាំបាច់​៕
កែសម្រួលដោយ៖ សិរីសួស្តី (តាមរស្មីកម្ពុជា)

អ្នកប្រហែលជាចាប់អារម្មណ៍