វិធីប្រើ​ទឹក​អាល់កុលសម្រាប់បង្ការការឆ្លងមេរោគកូរ៉ូណា

វិធីប្រើ​ទឹក​អាល់កុលសម្រាប់បង្ការការឆ្លងមេរោគកូរ៉ូណា
​ប្រសិនជា​អ្នក​ចង់​សម្លាប់​មេរោគ​របស់របរ​ក្នុងផ្ទះ អ្នក​គួរតែ​ប្រើ​ទឹក​សម្លាប់​មេរោគ​ធម្មតាបាន​ហើយ ដោយ​មិនចាំបាច់​ប្រើ​អាល់កុល​សុទ្ធ​ទេ​។ អ្នក​មិនគួរ​បាញ់​ទឹក​អាល់កុលក្នុង​ផ្ទៃ​ធំ​ទេ ដោយ​អ្នក​អាច​ប្រើ​បាញ់​លើ​ដៃនិង​ទូរស័ព្ទ​ដើម្បី​សម្លាប់​មេរោគ​បាន​។

ជាពិសេស ពេលដែល​អ្នកបាញ់​ទឹក​អាល់កុល អ្នក​មិនគួរ​ឈរ​ជិត​ភ្លើង​ឡើយ​ទើប​អាច​ចៀស​ពី​ការឆាបឆេះ​។​ អ្នក​មិនគួរ​សម្លាប់​មេរោគ​លើស​កំណត់​នោះទេ ដោយ​គួរតែ​បើក​បង្អួច​ឲ្យ​អស់ដើម្បី​ឲ្យ​ខ្យល់បរិសុទ្ធ​ចេញចូល​។ អ្នក​គួរតែ​លាងដៃ​ឲ្យ​បាន​ច្រើន​ទើប​អាច​ចៀស​ផុតពី​ការឆ្លងវីរុស​ថ្មី​បាន​៕ 
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជា៖  ធីតា

អ្នកប្រហែលជាចាប់អារម្មណ៍