លីអាលេញ - សិប្បករច្នៃបង្កើតគែន ម៉ុង

លីអាលេញ - សិប្បករច្នៃបង្កើតគែន ម៉ុង
ដោយមាន​សមត្ថភាព​វិនិច្ឆ័យ​ស្ទង់​សំឡេង​យ៉ាង​ស្ទាត់ជំនាញ​នោះ​ព្រម​ជាមួយនឹង​ក្ដី​ជក់ចិត្ត​ដិតអារម្មណ៍​របស់​ខ្លួន​ ​សិប្បករ​ ​លី​អា​លេញ​ ​បាន​ក្លាយជា​អ្នកលេង​គែន​មានឈ្មោះ​បោះ​សំឡេង​ ​ម្នា​ក់​នៅ​ដែនដី​ ​មឿង​អាង​។​ ​យោង​តាម​សិប្បករ​ ​ឧបករណ៍​តន្រ្តី​របស់​ជនជាតិ​ ​ម៉ុង​ ​ជាទូទៅ​គឺ​មាន​គែន​ ​អង្កួច​ ​ខ្លុយ​ ​ស្រឡៃ​ ​បំពង់​ច្រៀង​ ​ទ្រឆេ​ ​ចាប៉ី​ ​ទី​ញ​តូវ​.​.​.​។​
ពិនិត្យសូរសំឡេងនៃបំពង់គែននីមួយៗ
ពិនិត្យសូរសំឡេងនៃបំពង់គែននីមួយៗ

ចំពោះ​ជនជាតិ​ ​ម៉ុង​ ​ឃែន​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ដែល​ ​ជា​មធ្យោបាយ​ធ្វើ​ទំនាក់ទំនង​រវាង​មនុស្សជា​មួយ​នឹង​ពពួក​អរូប​ទាំងឡាយ​ផង​ ​ហើយ​ជា​ដួង​ព្រលឹង​អត្តសញ្ញាណ​នៃ​សហគមន៍​ជនជាតិ​ទាំងមូល​ផង​។​
សិប្បករ លីអាលេញ ណែនាំពីរបៀបធ្វើគែនប្រពៃណីឲ្យយុវវ័យជំនាន់ក្រោយ
សិប្បករ លីអាលេញ ណែនាំពីរបៀបធ្វើគែនប្រពៃណីឲ្យយុវវ័យជំនាន់ក្រោយ

ប្រការដែលធ្វើឱ្យសិប្បករ លីអាលេញ ព្រួយបារម្ភនាពេលបច្ចុប្បន្ននេះគឺ គែន កំពុងបាត់ស្រមោលក្នុងជីវភាពរស់នៅ ការប្រជុំជីវភាពរបស់ជនជាតិ ម៉ុង ជាបណ្តើរៗ។
សិប្បករ លីអាលេញ បង្ហាត់បង្រៀនរបាំគែនដល់កូនចៅនិងអ្នកភូមិ
សិប្បករ លីអាលេញ បង្ហាត់បង្រៀនរបាំគែនដល់កូនចៅនិងអ្នកភូមិ

ដោយមាន​ការយល់​ដឹងពី​បញ្ហា​នេះ​ ​ជាច្រើន​ឆ្នាំ​ ​កន្លងទៅ​ ​សិប្បករ​ ​លី​អា​លេញ​ ​បាន​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ការ​ច្នៃ​បង្កើត​គែន​ ​ម៉ុង​ ​យ៉ាង​ផ្ចិតផ្ចង់​ ​បង្ហាត់បង្រៀន​ពី​របៀប​ធ្វើ​គែន​និង​ប្រើ​គែន​អោយ​កូនចៅ​និង​អ្នកភូមិ​។​ ​គាត់​ត្រូវ​បាន​រដ្ឋ​ផ្ដល់​កិត្តិនាម​ ​"​សិប្បករ​ឆ្នើម​"​ ​ក្នុង​វិស័យ​ ​បេតិកភណ្ឌ​វប្បធម៌​អរូបី​៕​
ផាន់ទន់អាញ់
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍